Skip to Main Navigation

Tania Meyer


លោកស្រី ថាញ៉ា ម៉ៃយ័រ ជាប្រធានគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា ​គិតចាប់​ពីថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០២៤តទៅ។ លោកស្រី​ មាន​បទពិសោធន៍​ការងារ​នៅ​ធនាគារពិភពលោក ជាង​ ១៥ឆ្នាំ​ មក​ហើយ។

មុននឹង​ទទួល​បាន​ការ​តែង​តាំង​ថ្មីនេះ លោកស្រី ម៉ៃយ័រ ធ្លាប់​មាន​តួនាទី​ជា​ប្រធាន​គ្រប់​គ្រង​របស់​ធនា​គារ​ពិភពលោក​សម្រាប់​ប្រទេស​ យ៉េមែន និង​ជា​ប្រធាននៃ​ការិយាល័យ​បណ្តោះ​អាសន្ន​របស់​ធនាគារ​ពិភពលោក នៅ​ក្នុង​ទីក្រុង អាម៉ាន់​ រដ្ឋធានីប្រទេស​ហ៊្សកដានី។ មុននេះទៀត លោកស្រី​កាន់​តំណែង​ជា​តំណាង​ប្រចាំ​ប្រទេស​ហ៊្សកដានី។ នៅទីនោះលោកស្រី​បាន​ដឹកនាំ​ការ​រៀបចំបង្កើត និង​មើល​ការ​ខុស​ត្រូវ​រួម​លើ​ការិយាល័យ​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​ហ៊្សកដានី។  ​

លោកស្រី ម៉ៃយ័រ ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ធនាគារ​ពិភពលោកក្នុង​​ឆ្នាំ​២០០៨ ហើយ​តាំង​ពីពេលនោះ​ ​ លោក​ស្រី​បាន​បម្រើការ​ងារ​នៅ​ក្នុង​សមត្ថភាពផ្សេងៗ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ អាហ្វ្រិក​ខាង​ជើង, ហើយ​នៅ​តាមក្រុម​​តំបន់​ដែល​មាន​ស្ថាន​ភាព​ផុយស្រួយ ជម្លោះ និង​ហិង្សា។ លោកស្រី​ ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​​មូលនិធិ​បរធន​បាលកិច្ច​របស់​កូរ៉េ​សម្រាប់​ការ​កសាង​សន្តិភាព, និង​ធ្លាប់​​បម្រើ​ការ​ងារ​ក្នុង​ការិយាល័យ​តំណាង​ពិសេស​​របស់​ធនាគារពិភពលោក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ផង​ដែរ។ ​  

លើស​ពីនេះ លោកស្រី ម៉ៃយ័រ ក៏ធ្លាប់ធ្វើ​ការនៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​អន្តរជាតិ​ និង​ក្នុង​ស្រុក នៅ​ក្នុង​តំបន់​អាស៊ី និង​ អាហ្វ្រិក​ ផង​ដែរ។ នៅក្នុង​នោះ​ លោកស្រី ធ្លាប់​ប្រឡូក​ក្នុង​កិច្ច​ការ​លើ​​បញ្ហា​សិស្ស​ឈប់​រៀន និងបញ្ហា​​ក្មេង​អនាថានៅក្នុង​ប្រទេស​វៀតណាម, បញ្ហា​អប់​រំនៅ​ជនបទ​ក្នុង​ប្រទេស​ចិន និង​ក្នុង​​កម្មវិធី​មេរោគហ៊ីវ​និង​ជំងឺ​អេដស៍ នៅ​ប្រទេស យូហ្កាន់ដា។ 

មាន​ដើមកំណើត​ជាជន​ជាតិ​បារាំង លោកស្រី ម៉ៃយ័រ ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​កិច្ច​ការ​បរទេស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពី​សកល​វិទ្យាល័យ Columbia និងសញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ និង​ធុរកិច្ច​អន្តរ​ជាតិ ពី​សកលវិទ្យាល័យ Sciences-Po សាខាទីក្រុង​ប៉ារីស។ លោកស្រីរៀបអាពាហ៍ពិពាហ៍ និង​មាន​កូន​ពីរ​នាក់។