Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន29 កក្កដា 2024

ធនាគារពិភពលោកតែងតាំងនាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ — ធនាគារពិភពលោកបានតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។

ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។ លោកស្រីជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅទីក្រុងភ្នំពេញ និងមើលការខុសត្រូវលើគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ដែលមានតម្លៃទឹកបា្រក់ចំនួន ១,៧ ប៊ីលានដុល្លារអាមេរិក។

នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ “ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា” សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។ កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំកុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារកាន់តែប្រសើរ និងភាពធន់ឱ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកបំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស, បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា។”  

 លោកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រីធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។ លោកស្រីក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។ លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោកនៅទីក្រុងភ្នំពេញអស់រយៈពេលបីឆ្នាំកន្លងមក។

សេចក្តីប្រកាសព័ត៌មាន​លេខ 2025/006/EAP

ទំនាក់ទំនង

ភ្នំពេញ
លោក ប៊ូ សារឿន
(855 12) 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image