- ទំព័រនេះនៅក្នុង:
KM
dropdown
- ពុំមានប្រទេសណាបានសម្រេចកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ដោយពុំមានការអភិវឌ្ឍ និងការពង្រីកទីក្រុងឡើយ។ របាយការណ៍នេះបង្ហាញថាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ និងការពង្រីកទីក្រុង ដោយមានប្រជាជន ២១ ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់ កំពុងរស់នៅតាមទីក្រុង ។
- ត្រឹមឆ្នាំ ២០៥០ គេរំពឹងថា ៣៦ ភាគរយនៃប្រជាជនទាំងអស់ នឹងរស់នៅក្នុងតំបន់ក្រុង។
- ការអភិវឌ្ឍ និងការពង្រីកទីក្រុងរបស់ប្រទេសកម្ពុជាកើតឡើងក្នុងអត្រាទាបជាងអ្វីដែលគេរំពឹងទុក សម្រាប់កំណើនផលិតផលសរុបក្នុងស្រុក របស់ប្រទេសនេះ បង្ហាញថា ល្បឿន និងវិសាលភាពនៃការអភិវឌ្ឍ និងការពង្រីកទីក្រុង ទំនងជានឹងបន្តមានការកើនឡើង។ ប្រទេស ដែលមាន ផសស សម្រាប់ប្រជាជនម្នាក់ ដូចជា ប្រទេសបង់ក្លាដេស ឬគីហ្សីស្ថាន ជាដើម មានអត្រានគរូបនីយកម្មជិត ៣៥%។
- ទីក្រុងភ្នំពេញបានសម្រេចនូវកំណើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ននេះ មានប្រជាជនជិត ២ លាននាក់កំពុងរស់នៅក្នុងទីក្រុង។ដោយហេតុថានេះគឺជាទីក្រុងធំជាងគេ និងមានការអភិវឌ្ឍឆាប់រហ័សជាងគេ ក្នុងប្រទេស ហើយក៏ជាច្រកផ្លូវទំនាក់ទំនងជាមួយនឹងសេដ្ឋកិច្ចសកលលោកផងដែរ។
- ទីក្រុងនេះមានភាពប្រឈមជាច្រើន ក្នុងការផ្តល់សេវាជាមូលដ្ឋានពាក់ព័ន្ធនឹងប្រព័ន្ធលូ ការសំអាតទឹកស្អុយ ការដឹកជញ្ជូនជាសាធារណៈ និងសំណល់រឹង។
- ដើម្បីបង្កលក្ខណៈឲ្យមានការរៀបចំផែនការ និងគ្រប់គ្រងកំណើនក្នុងទីក្រុងឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀតត្រូវជាប់គាំងក្នុងគន្លងនៃកំណើនដែលពុំមាននិរន្តរភាព។
- របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់នៅក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន បួន៖
- កែលំអស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ច៖ ស្ថាប័នដែលដំណើរការប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង។ ប្រសិនបើពុំមានការពង្រឹងសមត្ថភាពស្ថាប័នទេ ទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀតប្រាកដជាអភិវឌ្ឍ ដោយគ្មានការសម្របសម្រួល ហើយការអភិវឌ្ឍនឹងកើតឡើងកន្លែងនេះបន្តិចកន្លែងនោះបន្តិចជាមិនខាន។
- កែលំអការរៀបចំ និងការអនុវត្តផែនការ៖ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែង ដូចដែលមានចែងក្នុងផែនការគោលឆ្នាំ ២០៣៥ ចាំបាច់ត្រូវមានការពង្រឹងបទដ្ឋានគតិយុត្តិ និងក្របខ័ណ្ឌច្បាប់ ដែលផ្តល់នូវភាពអនុគ្រោះ ដំណើរការរៀបចំផែនការទីក្រុងដែលមានស្រាប់ និងសមត្ថភាពបច្ចេកទេសសម្រាប់អនុវត្ត។
- ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយចីរភាព៖ ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ទីក្រុង និងបង្កើតនូវបរិយាកាសដែលអាចបង្កើនភាពអាចរស់នៅបាន និងភាពប្រកួតប្រជែង ការវិនិយោគតាមវិស័យលើហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីក្រុង អាចធ្វើបានកាន់តែប្រសើរ ប្រសិនបើមានការតម្រង់ទិសដោយប្លង់គោលដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
- ធានាឲ្យមានការអភិវឌ្ឍ និងការពង្រីកទីក្រុងប្រកបដោយបរិយាប័ន្ន៖ វិសមភាពក្នុងទីក្រុងបង្កការគំរាមកំហែងដល់និរន្តរភាព និងអាចនាំឲ្យមានការបែកបាក់ និងជម្លោះក្នុងសង្គម។ ចក្ខុវិស័យបរិយាប័ន្ន រួមមានទំហំវិសាលភាព ផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រ និងសង្គម អាចជួយការពារទប់ទល់ទៅនឹងហានិភ័យទំាងនោះ។