Image

លោកស្រី ម៉ារៀម សាលីម

ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា

លោកស្រី ម៉ារៀម សាលីម គឺជាប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។ លោកស្រីសាលីមមានបទពិសោធន៍ជាង២០ឆ្នាំនៅធនាគារពិភពលោក ក្នុងនោះលោកស្រីបានដឹកនាំគំនិតផ្តួចផ្តើមកំណែទម្រង់កម្មវិធីនិងគោលនយោយបាយមួយចំនួន។

មុនមកទទួលតួនាទីនេះ លោកស្រី សាលីម គឺជាប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសអាលបានៀ និងមានតួនាទីជាច្រើនទៀតនៅក្នុងធនាគារពិលោក រួមមាន ទីប្រឹក្សាក្នុងការិយាល័យប្រធាននាយកប្រតិបត្តិនិងអនុប្រធានធនាគារពិភពលោកសម្រាប់កិច្ចប្រតិបត្តិការជាន់ខ្ពស់។ លោកស្រីក៏បានបំរើការជាទីប្រឹក្សា និងប្រធានកម្មវិធីសម្រាប់ការវិនិយោគលើគម្រោងដែលផ្តល់ហិរញ្ញវត្ថុ។ លោកស្រី សាលីម បានចូលបំរើការងារនៅធនាគារពិភពលោកនៅឆ្នាំ ១៩៩៨ ​តាមរយៈកម្មវិធីមន្រ្តីអាជីពវ័យក្មេង ហើយបានធ្វើការក្នុងវិស័យសុខភាព និងកម្មវិធីគាំពារសង្គមនៅតំបន់អាហ្រ្វិក អឺរ៉ុប អាស៊ីកណ្តាល និងអាស៊ីប៉ាស៊ីហ្វិក។

មានដើមកំណើតជាជនជាតិតាន់ហ្សាន់នៀ​ លោកស្រីបាទទួលសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Johns Hopkins University’s Paul H. Nitze School of Advanced Studies និងសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ ពីសាលកវិទ្យាល័យ ​Georgetown University។


Welcome