លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន សញ្ជាតិអង់គ្លេស បានចូលបម្រើការងារនៅធនាគារពិភពលោកនាឆ្នាំ១៩៩៦ ក្នុងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ (កុងស៊ុលតង់) ក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រ៊ិកខាងជើង។ ចាប់តាំងពីពេលនោះមក លោកស្រីបានបំពេញមុខងារក្នុងតំណែងគ្រប់គ្រងអស់ជាច្រើន ហើយថ្មីៗបំផុតនេះ លោកស្រីធ្លាប់បានបម្រើការងារក្នុងតំណែងជា ប្រធានផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្តិការ របស់ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាល។ មុននេះទៅទៀត លោកស្រីធ្លាប់កាន់តំណែងជានាយករបស់ធនាគារពិភពលោកប្រចាំប្រទេសអាហ្វហ្កានីស្ថាន។ បទពិសោធន៍ការងារផ្សេងទៀតរបស់លោកស្រីនៅក្នុងធនាគារពិភពលោក រួមមាន តួនាទីជាប្រធានអង្គភាពគ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី,ប្រធានអង្គភាពគ្រប់គ្រងប្រចាំតំបន់វ៉េស្តប៊េង និងហ្កាហ្សា និង ទទួលបន្ទុកការងារលើបញ្ហាគោលនយោបាយកណ្តាល។