លោក Faya Hayati បានធ្វើការជាមួយធនាគារពិភពលោកអស់រយៈពេលជាងមួយទសវត្សរ៍ ហើយបច្ចុប្បន្នជាសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកសម្រាប់ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដែលក្នុងតួនាទីនេះ លោកដឹកនាំការងារស្តីពីភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងវិស័យឯកជន។ ពីមុន លោកជាសេដ្ឋវិទូសម្រាប់ប្រទេសសម្រាប់អ៊ីរ៉ង់ និងស៊ីរី ដែលធ្វើការទាក់ទងនឹងការព្យាករណ៍ម៉ាក្រូ ថាមវន្តបំណុល និងការវិភាគការចំណាយសាធារណៈ។ មុនចូលបម្រើការងារជាមួយធនាគារ លោក Faya Hayati បានរស់នៅ និងធ្វើការនៅប្រទេសអូស្ត្រាលី នៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងរតនាគារ ជាអ្នកព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការទូតពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) និងមានបរិញ្ញាបត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។ បច្ចុប្បន្នលោកកំពុងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចគោលនយោបាយសាធារណៈពីសាកលវិទ្យាល័យ George Washington ។