Skip to Main Navigation
Slideshow9 កញ្ញា 2016

ការអានសៀវភៅនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើង

អក្ខរភាព សមត្ថភាពក្នុងការអាននិងសរសេរ ធ្វើឲ្យមនុស្សអាចទទួលបានព័ត៌មាន បង្កើនផលិតភាពរបស់ខ្លួន និងសម្រេចបាននូវសក្តានុពលទាំងស្រុងរបស់ខ្លួន។ យោងតាមឯកសារស្រាវជ្រាវ បានបង្ហាញថា អក្ខរភាពមូលដ្ឋាន គឺជាដែនកំណត់មួយដែលប្រទេសនានាត្រូវតែឆ្លងឲ្យផុតដើម្បីឈានទៅរកការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។ ការងើបចេញពីអស្ថេរភាពផ្នែកនយោយអស់រយៈពេលជាច្រើនឆ្នាំ កម្ពុជា ចាំបាច់ត្រូវតែកែលម្អធនធានផ្នែកភាសា ជាពិសេសសម្រាប់សិស្សថ្នាក់កម្រិតទាប។ ការគិតគូឡើងវិញអំពីវិធីសាស្ត្រក្នុងការបង្រៀនអាន ការបណ្តុះបណ្តាលគ្រូបង្រៀន និងការវាយតម្លៃថ្នាក់ជាតិ បានធ្វើឲ្យលទ្ធផលនៃការអានមានការកើនឡើង។