យោងតាមធនាគារពិភពលោកបានឲ្យដឹងថា កំណើនផលិតផលសរុបក្នុងស្រុករបស់កម្ពុជា គិតជាមធ្យមមានចំនួន៨.២% នៅក្នុងទសវត្សរ៍ចន្លោះឆ្នាំ ២០០០ ២០១០។ កំណើននេះបាន ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសក្នុងចំណាត់ថ្នាក់ទី ១៥ ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿន ជាងគេបំផុតនៅក្នុងពិភពលោក។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកមានភាព មិនប្រាកដប្រជាកី្ត ក៏ប្រតិបតិ្តការសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេច បានក្នុងកម្រិត ៦.៩% ក្នុងឆ្នាំ ២០១១ ដែលកំណើននេះកើនឡើងដោយសារការនាំចេញដ៏ ច្រើន វិនិយោគទុនឯកជន និងការប្រើប្រាស់។
នេះគឺជាសមិទិ្ធផលដែលគួរឲ្យកត់សម្គាល់មួយសម្រាប់ប្រជាជនកម្ពុជា ដែលបានខិតខំប្រឹង ប្រែងធ្វើការយ៉ាងខ្លាំងឆ្លងកាត់ជម្លោះនិងអស្ថេរភាព។ ក្នុងកំឡុងពេលដូចគ្នានេះដែរ អត្រា ស្លាប់របស់មាតាបានធ្លាក់ចុះច្រើនជាងពាក់កណ្តាល និងអត្រាស្លាប់របស់កុមារបានថយចុះ ស្ទើរពីរភាគបី ដែលលទ្ធផលទាំងនេះសម្រេចបានលើសផែនការដែលបានកំណត់ក្នុងគោល ដៅអភិវឌ្ឍសហសវត្សរ៍។
ទោះបីទទួលបានសមិទ្ធិផលគួរឧ្យកត់សំគាល់ក្តី ស្ថានភាពកង្វះអាហាររូបត្ថមនៅជាបញ្ហា មានលក្ខណៈធ្ងន់ធ្ងរ។ នៅប្រទេសកម្ពុជា ស្ទើរ ៤០%នៃកុមារអាយុក្រោម ៥ឆ្នាំ មានរាងកាយ ក្រិនឬមានកម្ពស់ទាបខ្លាំងធៀបនឹងអាយុរបស់ខ្លួន (តាមការស្ទាបស្ទង់ស្តីអំពីប្រជាសាស្រ្តនិង សុខភាពនៅកម្ពុជាឆ្នាំ២០១០)។ នេះគឺជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងតំបន់ អាស៊ីបូព៌ា។ ២៨% នៃកុមារនៅក្នុងក្រុមអាយុដូចគ្នាមានទម្ងន់មិនគ្រប់ហើយអត្រារបស់កុមារ ដែលស្គមស្គាំងខ្លាំងក៏កំពុងកើនឡើងផងដែរ គឺមានចំនួន ១០.៩% និងមាន៥៥% នៃកុមារ កម្ពុជាមានជម្ងឺខ្វះឈាមក្រហម។
ហេតុអី្វបានជាយើងគួរព្រួយបារម្ភ? កង្វះអាហារូបត្ថម្ភមានផលប៉ះពាល់ជាប្រចាំលើសុខភាព និងការអភិវឌ្ឍរបស់មនុស្ស។ ក្នុងចំនួន ១០០០ថ្ងៃដំបូង ចាប់ផ្តើមពីមានផ្ទៃពោះរហូតដល់ ទារកកើតបានពីរថ្ងៃ ត្រូវបានចាត់ទុកថាជា «បង្អួចនៃឱកាស»ដ៏សំខាន់មួយ នៅពេលដែល អាហារូបត្ថម្ភមិនល្អអាចបណ្តាលឲ្យកុមារក្រិន ចុះខ្សោយនូវភាពស៊ាំ ធ្វើឲ្យអន់ថយបញ្ញា ស្មារតី រៀនសូត្រមិនសូវពូកែ និងមានផលិតភាពសេដ្ឋកិច្ចកាន់តែទាប។ កង្វះអាហារូបត្ថម្ភ តាំងពីកំណើត ក៏ទាក់ទងផងដែរទៅនឹងហានិភ័យខ្ពស់នៃការកើតជម្ងឺទឹកនោមផ្អែម ជម្ងឺស្ទះ សរសៃឈាមក្នុងបេះដូង និងជម្ងឺមិនឆ្លងផ្សេងៗទៀតនៅពេលអនាគត។
នេះមានន័យថា ចំណាយសេដ្ឋកិច្ចលើផ្នែកកង្វះអាហារូបត្ថម្ភមានទំហំធំ ហើយត្រូវដោះ ស្រាយដើម្បីស្ថេរភាពកំណើនសេដ្ឋកិច្ចក្នុងពេលអនាគត។ គេបានប៉ាន់ស្មានថា ការខាតបង់ ផ្នែកផលិតភាពសម្រាប់បុគ្គលម្នាក់មានប្រហែល ១០% នៃចំណូលក្នុងមួយឆាកជីវិត។ កម្ពុជា បានបាត់បង់ថវិកាច្រើនជាង ១៤០លានដុល្លារ រៀងរាល់ឆ្នាំគ្រាន់តែចំពោះកង្វះខាតវីតាមីន និងសារធាតុខនិជប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់បញ្ហាប្រឈមទាំងនេះ។ ក្នុងខែឧសភានៃឆ្នាំនេះ រដ្ឋាភិបាលបានរៀបចំសិក្ខាសាលាជាតិមួយសី្តអំពីសនិ្តសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បី ពង្រឹងការឆ្លើយតបថ្នាក់ជាតិ និងបានចាត់វិធានការសំខាន់ៗជាច្រើនសំដៅកែលម្អផ្នែក អាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែការដោះស្រាយបញ្ហាអាហាររូបត្ថមវាទាមទារឧ្យ មានអភិក្រមពហុវិស័យមួយ ដោយរួមទាំងការលើកកម្ពស់ការថែទាំមាតា និងទារក ទទួល បានទឹកស្អាត អនាម័យ និងសេវាកម្មសុខភាព។ ទាំងនេះគឺជាការប្រឈមសម្រាប់រដ្ឋាភិបាល ជាច្រើន។
អាស្រ័យហេតុនេះ វាជាការចាំបាច់សម្រាប់សង្គមស៊ីវិល ម្ចាស់ជំនួយ និងដៃគូដទៃជាច្រើន ទៀត សហការគ្នាជា មួយកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ប្រកបដោយប្រសិទិ្ធភាព។ ធនាគារ ពិភពលោកនិងដៃគូទ្វេភាគីនានា ដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអូស្រ្តាលី និងក្រសួង អភិវឌ្ឍអន្តរជាតិរបស់ចក្រភពអង់គ្លេស អាចចូលរួមចំណែកតាមរយៈការកៀងគរចំណេះដឹង និងធនធានជាលក្ខណៈសកល ដើម្បីធានាថា ការងារអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីវិស័យ សុខាភិបាល វិស័យទឹកស្អាតនិងអនាម័យ ដល់វិស័យេនឌ័រ នឹងទទួលបានលទ្ធផលវិជ្ជមាន លើផ្នែកអាហារូបត្ថម្ភ។