Skip to Main Navigation
BRIEF 17 កុម្ភៈ 2022

ការចាប់យកបច្ចេកវិទ្យាដោយអាជីវកម្មនៅកម្ពុជា

ធនាគារពិភពលោកកំពុងធ្វើការវិនិច្ឆ័យកម្រិតចាប់យកបច្ចេកវិទ្យារបស់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃការស្ទង់មតិនេះគឺដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាកំណត់នូវឧបសគ្គ និងបញ្ហាប្រ​ឈមនានាដែលអាជីវិម្មកម្ពុជាកំពុងជួបប្រទះ។ ព័ត៌មានដែលប្រមូលបាននឹងជួយកែលម្អគោលនយោបាយ និងកម្មវិធីសាធារណៈនានាឱ្យ​កានតែមានភាពប្រសើរឡើង សម្រាប់ឈានទៅបង្កើនសមត្ថភាពផលិតភាពរបស់ក្រុមហ៊ុន។

ការស្ទង់មតិនេះគឺជាផ្នែកមួយនៃគម្រោងសកលក្រោម​ការ​ចាត់​ចែងរបស់នាយកដ្ឋានហិរញ្ញវត្ថុ, ការប្រកួតប្រជែង និង​នវានុវត្តភាព របស់ធនាគារពិភពលោក (World Bank’s Department of Finance, Competitiveness and Innovation) ហើយការស្ទង់មតិនេះត្រូវបានអនុវត្តរួចហើយនៅក្នុងប្រទេសចំនួន១១ ផ្សេងទៀត ។ .

ការប្រមូលទិន្នន័យនឹងត្រូវបានធ្វើឡើងនៅចន្លោះខែកុម្ភៈនិងខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន Nuppun Research and Consulting ដោយតម្រង់លើក្រុមគោលដៅជាតំណាងផ្លូវការនៃក្រុមហ៊ុនដែលត្រូវ​បានជ្រើសរើសពីក្នុងចំណោមវិស័យនានាដែលមានទំហំអាជីវកម្មផ្សេងៗគ្នា។ ការសម្ភាសនី​មួយ​ៗមានរយៈពេលមធ្យម ៤០នាទី អមដោយការធានាយ៉ាងពេញលេញចំពោះការ​រក្សា​ភាពអនាមិករបស់ចម្លើយ និងការសម្ងាត់របស់រាល់ព័ត៌មានដែលបាន​លើក​ឡើងក្នុងពេលសម្ភាស។

នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់​លោក លោកស្រីបញ្ចេញកង្វល់ ​ឬយោបល់​របស់ខ្លួនជុំវិញប្រធានបទនេះ។ ប្រសិនបើក្រុមហ៊ុនរបស់លោក លោកស្រីត្រូវបានទាក់ទងសម្រាប់ការស្ទង់មតិនេះ សូមចូលរួមកុំខាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោក ថា ចាន់ថន ប្រធានគ្រប់គ្រងការស្ទង់មតិ 011-557-761 (MobiTel, Telegram), chanthan.th@nuppun.com

លោក គិន ពិសី នាយកប្រតិបត្តិ 017-888-631 (MobiTel, Telegram), pisey.kh@nuppun.com


ពហុសារព័ត៌មាន